Смотреть в Telegram
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំលោកតា លោកយាយ លោកអ៊ំ ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពីសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ។ បច្ចុប្បន្ន លោកតា លោកយាយ លោកអ៊ំ ទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនិងលោកជំទាវបណ្ឌិត។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូនលោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារផងដែរ។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ លោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Love Center - Dating, Friends & Matches, NY, LA, Dubai, Global
Love Center - Dating, Friends & Matches, NY, LA, Dubai, Global
Бот для знакомств