Смотреть в Telegram
Samdech Thipadei Hun Manet, Prime Minister of Cambodia
✔
អ៊ំប្រុស សំ សារិ និងអ៊ំស្រី ព្រំ សុខា ជាគ្រួសារអតីតយុទ្ធជន និង យោធិនពិការ ដែលមានបញ្ហាសុខភាពមកពីខេត្តឧត្តរមានជ័យ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។ ក្រោយពីគាត់បានជួបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រៃ្តយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងយោធិនពិការ ចំនួន ៤៥៦ គ្រួសារនៅ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ សូមបញ្ជាក់ថា អ៊ំប្រុស សំ សារិ ធ្លាប់បានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ TYDA ដោយវះកាត់ក្រពេញកដោយជោគជ័យកាលពីពេលកន្លងមក។ បច្ចុប្បន្ន ពួកគាត់កំពុងសម្រាក ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
🌐
Hun Manet
🌐
Samdech Thipadei Hun Manet, Prime Minister
of Cambodia
🌐
Instagram
🌐
X(Twitter)
🌐
YouTube
🌐
Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Поделиться
Love Center - Dating, Friends & Matches, NY, LA, Dubai, Global
Бот для знакомств
Запустить